Sunday, April 28, 2013

ការប្រជុំតារាស្រីប្រុសល្បីៗក្នុងកម្មវិធី Apsara Award គឺធ្វើអោយទស្សនិកជនតាមគេហដ្ឋានជាច្រើនបានចាប់អារម្មណ៏

ភ្នំពេញ៖កម្មវិធី​ Apsara Award គឺជាកម្មវិធីថ្មីមួយសម្រាប់ស្ថានីយ៏ទូរទស្សន៏អប្សរាប៉ុស្តិ៏លេខ១១ ដែល​បានផ្សាយផ្ទាល់ជូនទស្សនាកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣ កន្លងមកនេះ។

Sunday, October 7, 2012

ព័ត៌មានសម្រាប់ប្លក់ស្ពត់"បាយទា​ បណ្តាញព័ត៌មានទាន់ហេតុការណ៏ និង វិដេអូចែករំលែក"។

បាយទា​ បណ្តាញព័ត៌មានទាន់ហេតុការណ៏ និង វិដេអូចែករំលែក យើងខ្ញុំសូមអធ្យាស្រ័យចំពោះទស្សនិកជនដែល បានចូលរួមទស្សនាកន្លងមក ហើយបច្ចុប្បន្ននេះប្លក់យើងខ្ញុំមិនសូវមានព័ត៌មានក៏ដូចវិដេអូផ្សេងៗ សម្រាប់ចុះផ្សាយ ពីព្រោះខ្ញុំបាទមានការជាប់រវល់និងការងារមួយចំនួន ដើម្បីបំពេញការតព្វកិច្ចអោយកន្លែងការងារ ដូច្នេះហើយទើបធ្វើ​មានការខកខានចុះផ្សាយនៅប្លក់ផ្តាល់ខ្លួន។
ប៉ុន្តែចាប់ពីថ្ងៃនេះទៅ"បាយទា​ បណ្តាញព័ត៌មានទាន់ហេតុការណ៏ និង វិដេអូចែករំលែក" និងធ្វើការចុះផ្សាយជាបន្តទៅ​ទៀតហើយ។
អាស្រាយហេតុដូចបានជម្រាប់ខាងលើនេះហើយ សូមទស្សនិកជនទាំងអស់កុំភ្លេចតាមដានទស្សនាគេហទំព័រប្លក់នេះ ជាបន្តទៅទៀត។
សូមអរគុណសម្រាប់ទស្សនិកជនដែលបានចូលទស្សនាប្លក់"បាយទា​ បណ្តាញព័ត៌មានទាន់ហេតុការណ៏ និង វិដេអូ​ចែក​​​រំលែក" ទាំងអស់គ្នា។ សូមជូនពរ មានសំណាងល្អ សុខភាពល្អ គ្រប់ៗគ្នា៕

Saturday, September 8, 2012

កូដកម្មជិតពីរខែមិនបានលទ្ធផល ត្រូវសមត្ថកិច្ចវាយយ៉ាងដំណំថែមទៀត

ភ្នំពេញ ៖ កម្ម​ករ​​រោងចក្រ​​កាត់​​ដេរ​​ហ័រ​រ៉ស់ ​ជាង​១០០​​នាក់ ​បាន​​នាំគ្នា​ដង្ហែ​​ក្បួន​ធ្វើ​កូដ​កម្ម​​​​បិត​​ផ្លូវ​មុនីរ៉េត​​​បង្ក​ឱ្យ​​មាន​​ការ​​កក​ស្ទះ​​​ចរា​ចរណ៍​ជាង​ពីរ​ម៉ោងក្នុង​​គោល​បំណង​​​ឆ្ពោះ​​​ទៅ​ក្រសួង​​សង្គម​​កិច្ច និង​​ក្រសួង​​ការ​ងារ កាល​​ពីវេលា​​ម៉ោង​​​៦​និង​​១៥​នាទី​​ព្រឹក​​ថ្ងៃទី​៧​ កញ្ញា ​២០១២ ដើម្បី​​រក​ដំណោះ​​​ស្រាយ​​​​តាម​ផ្លូវ​​ច្បាប់​ ដោយ​យោង​តាម​​កម្ម​ករ​​ធ្វើ​​កូដ​​កម្ម​នៅ​រោង​ចក្រ​ខាង​លើ​នេះ​ជិត​​២​ខែ​​មក​​ហើយ ដើម្បី​​ទាម​ទារ​​សូម​ឱ្យ​​ថៅកែ​​រោង​​ចក្រ​​បន្ថែម​​ប្រាក់​​បៀ​​វត្សន៍​ និង​​ប្រាក់​​​​ឧបត្ថម្ភ​​​ផ្សេងៗ​​ទៀត តែ​ថៅ​កែ​​រោង​ចក្រ​នោះ​នៅតែ​ពុំ​​ដំណោះ​​ស្រាយ​អោយ​កម្មករ​ដ​ដែល​។ 

Tuesday, August 21, 2012

អ្នកគ្រប់គ្រងនៅរោងចក្រកាត់​ដេរ​យីហោ​​ខូស​ម៉ូតិច​ស្តាយត្រូវបានកម្មករធ្វើកូដកម្មដើម្បីបញ្ឈប់ការងារ

ថ្ងៃទី២២ ខែសីហា ឆ្នំា២០១២ ដោយ៖ ចេង ចំរើន
ខេត្ត​កណ្តាល ៖ ​កម្ម​ករ-កម្ម​ការិនី​​រោងចក្រ​កាត់​ដេរ​យីហោ​ខូស​ម៉ូតិច​ស្តាយ ជាង​២០០​នាក់ ​ក្នុង​ចំ​ណោម​​​ជាង​១ពាន់​​នាក់ បាន​​នាំគ្នា​​​​ធ្វើ​កូដ​​កម្ម​​​តវ៉ា​​​ប្រឆាំង​​ទៅនឹង​​អ្នក​គ្រប់​​​គ្រង​​​ម្នាក់ ដើម្បីបញ្ឈប់ពីការងារ ខណៈដែលជន​នោះ​គាប​​សង្កត់​​ និង​​កេង​​ប្រវ័ញ្ច​​កម្លាំង​ពល​​កម្ម​របស់​​កម្ម​ករ​ខ្លាំង​ពេក។ ហេតុ​ការណ៍​​នេះបា​​ន​​កើត​ឡើង​​កាល​ពី​ព្រឹក​​​ថ្ងៃ​ទី ២១ សីហា ២០១២ ​ដែល​​រោង​​​ចក្រ​​នោះ​​មាន​​ទីតាំង​​ស្ថិត​​នៅ​ក្នុង​​ភូមិ​​ស្វាយ​​ជ្រុំ ឃុំ​​​បែក​ចាន ​​ស្រុក​​អង្គ​​ស្នួល។ 

Sunday, August 12, 2012

ថ្នាក់ដឹកនាំសម្ព័ន្វសហជីពស៊ីខៅឌូចុះទៅប្រជុំពង្រឹងសមាជិកប្រចាំរោងចក្រថប់វើល៏

ថ្ងៃទី១២ ខែសីហា ២០១២ ដោយ៖ ចេង ចំរើន
ថ្នាក់ដឹក ​នាំសម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យកម្មករ​កាត់ដេរ​កម្ពុជា​ ​លោក​ អាត់ ​ធន់​​​ បាន​ចុះប្រជុំ​ពង្រឹង​សមាជិក ​សមាជិការ​នៃ​សម្ព័ន្ធ​សហ​ជីព ​ស៊ីខៅឌូ ប្រចាំ​រោង​ចក្រ​ ថប​វើ​ល៏ នៅភោជនីយ៏ដ្ឋាន ចំប៉ា ជាយក្រុង ស្ថិត​នៅក្នុង​ភូមិ ជ្រោយ​អំពិល​ សង្កាត់​ ក្បាលកោះ​ ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ ​កាល​ពី​រសៀល​ថ្ងៃទី ១១​​ ខែ​ សីហា ឆ្នាំ​២០​១២​​។​

Saturday, July 28, 2012

រដ្ឋមន្ត្រី​ព័ត៌មាន​សោកស្ដាយ ចំពោះ​ការផ្សាយ​រូបភាព​រន្ធត់ និង​សាហាវ

 ថ្ងៃទី២៨ កក្កដា ២០១២ ដោយ៖ កាសែតរស្មីកម្ពុជា

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ការផ្សាយ​នូវ​រូបភាព​ដែល​បង្ហាញ​ភាពកាច សាហាវ រន្ធត់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​គ្រួសារ​ជនរងគ្រោះ ហាក់ដូចជា​អ្នកកាសែត​ខ្មែរ​មិន​ស្គាល់​តម្លៃ​អំពី​មនុស្សធម៌ មិនបាន​ស្គាល់​តម្លៃ​នៃ​សេចក្ដី​ថ្លែ​ថ្នូរ​វិជ្ជាជីវៈ​របស់ខ្លួន​។
នេះ​ជា​ប្រសាសន៍​ផ្ទាល់​របស់លោក​រដ្ឋមន្ត្រី​ព័ត៌មាន ខៀវ កាញារីទ្ធ ដែល​បានផ្ដល់​បទសម្ភាសន៍ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ ក្រោយ​បញ្ចប់​កម្មវិធី ជីវិត និង​លុយ នៅ​ផាក​កាហ្វេ ទល់មុខ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ បញ្ជាក់ថា “​យើង​មានការ​សោកស្ដាយ ដែល​អ្នកកាសែត​របស់​យើង ដែល​បានដឹង​ហើយ​អំពី​បញ្ហា​វិជ្ជាជីវៈ និង​ក្រមសីលធម៌​អ្នកសារព័ត៌មាន ប៉ុន្តែ​ខ្ញុំ​គិតថា អ្នក​ដែល​ចុះ​ហ្នឹង​ប្រហែលជា​គាត់​មិនបាន​រៀន ឬក៏​គាត់​ធ្វើជា​មិនដឹងមិនឮ​លើ​បញ្ហា​នេះ អ៊‌ីចឹង​ធ្វើ​ឲ្យ​គេ​ថា និង​អាច​ប្រមាថ​ដល់​យើង​ផងដែរ​។ ប៉ុន្តែ​នេះ​ជា​កំហុស​មួយ ដែល​នគរបាល​របស់​យើង​បាន​បញ្ជូន​រូប ជាការ​មិនត្រូវ​បញ្ជូន​ទេ ហើយ​អ្នកកាសែត​យើង បើ​គេ​បញ្ជូន​ឲ្យ​ក្ដី ក៏​មិនត្រូវ​ចុះផ្សាយ​ពី​បញ្ហា​ទាំងអស់​ហ្នឹង​”​។​

Friday, July 27, 2012

វិវាទរវាងកម្មករនិងថៅកែរោងចក្រម៉ាស្ទ័រ និង ហ្វ្រែងកាន់តែធ្ងន់ធ្ងរៗទៅ

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ដោយ៖ ចេង ចំរើន
កណ្តាល៖ កម្មករ-កម្មការ​នីរោងចក្រ​ម៉ាស្ទ័រ និង ហ្វ្រែង​​ ចំនួន​៥០​នាក់​នៅតែ​បន្តការ​ធ្វើ​កូដកម្ម​យ៉ាង​ខ្លាំងឡើយៗ​នៅមុខរោង​ចក្រ និង​ដង្ហែរ​ក្បួន​កូដកម្ម​ដុត​កង់​​​ឡាន​​ទៅ​​មុខ​​សា​លា​ស្រុក​​អង្គ​​ ស្នួល ​ដើម្បី​ទាមទារ​អោយ​សាលា​ស្រុក​អង្គ​ស្នួល​ធ្វើការ​ដោះស្រាយ​នូវ​ភាព​ មិនយុត្តិ​ធម៌ជូនដល់​ពូ​ក​គេនៅព្រឹក​ថ្ងៃទី​២៧ ​ខែកក្ក​ដា ​២០១២​នេះ។​​